-->
kkk
សូមស្វាគមន៍ http://www.pormeankanhchaksangkumtv.com / លោក អ៊ុង ប៊ុនឆោម ចាងហ្វាងការផ្សាយកញ្ចក់សង្គមទីស្នាក់ការភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..០៦៧៦២៣៩៣២
សូមស្វាគមន៍ ព័ត៌មាន​ កញ្ចក់សង្គម ធីវី /ចាងហ្វាងការផ្សាយ លោក អ៊ុង ប៊ុនឆោម / ទីស្នាក់ការកណ្តាល : ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..067623932

Sunday, March 12, 2023

ឯកឧត្ដម ឃួង ស្រេង ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចំនួន ២.៧៦៩នាក់

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ:ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ភ្នំពេញ៖ឯកឧត្ដម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជា ជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញចំនួនជិត ៣០០០នាក់ នៅវិមាន៧មករា។

ក្នុងឱកាសនោះ ឯកឧត្ដមឃួងស្រេងបានថ្លែងអរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។

ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ។ ឯកឧត្ដមបានបញ្ជាក់ថា មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្ដមបានស្នើឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១ សន្លឹករបស់គណបក្សប្រជា ជនកម្ពុជា នៅពេលបោះ ឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

ឯកឧត្ដមសូមឱ្យបងប្អូននិងក្មួយៗទាំងអស់ជួយផ្សព្វ ផ្សាយពីអំពើល្អរបស់គណ បក្សប្រជាជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិនិងអូស ទាញពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។

លោក ជា ខេមា ប្រធានគណៈកម្មាធិកា​រគណបក្ស​ប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌដូនពេញ ថ្មី នេះមានចំនួន២៧៦៩រូប ស្រីចំនួន១៣៩៣រូប មកពី១១ សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សជាផ្លូវកានៅថ្ងៃនេះ៕  

Thursday, March 9, 2023

សម្ដេចក្រឡាហោម ស ខេង៖ ការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជននឹងរួមចំណែក​ពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន

ចំនួនអ្នកទស្សនា: Views

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.)នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានមានប្រសាសន៍ថា គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា៖ «គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង»។

សម្ដេចក្រឡាហោមបានឱ្យដឹងទៀតថា សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានា ទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។ សម្ដេចក្រឡាហោមបានបន្ថែមថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមាន ការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមបានអះអាងថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយ ដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

តាមរបាយការណ៍បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ដែលមានអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃជាសេនាធិការស្នូល នឹងបញ្ជូនសេចក្តី ព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រី ព្រមទាំងជ្រើសរើស ឃុំ សង្កាត់ចំនួន៥០០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដាក់ឱ្យអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ សេវា អត្តសញ្ញាណកម្ម ក្នុងជំហានទី១ និងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារផ្ទៀងផ្ទាត់ទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្តូរទិន្ន ន័យ CamDX៕ដោយ៖ ចាន់ សុធីវង្ស សម្រួលផ្សាយដោយ៖dara