ខៀវមាំកឌ័រមួយ ចេញពីផ្លូវតូចវាក់ចំពីមុខឡាន នាងក្រមុំរូបស្រស់ នោះគេចមិនទាន់ ព្រោះចង្កូតនាងមិនថ្មីកលែងមកចំតែម្ដង......
- អំ !.... អំ អ្នកនាង ! អ្នកកំលោះម្ចាស់ឡានខៀវ បត់ឡានវិលទៅធ្លាក់នៅឯម្ខាង ថ្នល់ ទៅប៉ះចង្កៀងមុខបែកត្រូវខ្ទេច ឯឡាននាងល្អវិញកំពិតកាបូមុខ អស់ ស្រីចាប់ហ្វាំងឡើងវិលកង់មុខ ឯខ្លួនឯងទៅបុកនឹងចង្កូតឡាន ចុកឆ្អល់ សំណាងល្អគ្មានគ្រោះថ្នាក់ធំ ។
អ្នកកំលោះបើកឡានចេញទៅទាំងមុខស្មើ គឺជាបុរសរូបស្អាត ហើយសង្ហាណាស់ គេស្ថិតក្នុងវ័យប្រហែល ២៦ ឆ្នាំ ស្លៀកពាក់ទំនើប ណាស់ ពាក់ផ្លាកដៃមាសបារាំង មានឆ្លាក់ឈ្មោះជាអក្សរបារាំងជុំវិញ ភ្នែកគេភ្លឺ តែទឹកមុខស្ងប់ល្អណាស់ តែការតុបតែងខ្លួនបញ្ជាក់ពីបុគ្គល ភាពនៃវណ្ណៈ អភិជនរបស់គ ។
- អ្នកនាង ! បើកឡានអីដូចមនុស្សវង្វេងស្មារតីឥចឹង ? បោល សំរុករកឡានខ្ញុំមិនខ្ចីគេច ឬមួយក៏ចង់ទៅសាកសួរសុខទុក្ខមិត្តភ័ក្តនៅ ឯឋាននរក ?
ក្រមុំឆើតជ៖សំដីរ៉ាវដូចដុំគ្រួស +
- មកពីលោកឯងហ្នឹងណា៎ បានជាគេចមិនទាន់ ! - ចុះអ្នកនាងបើកឡានភ្លឺទេឬ ម៉េចក៏មិនគេចស្តាំ ? ឡានខ្ញុំ បើកល្បឿនយឺតបំផុតហើយ នេះបើល្បឿនលឿនជាងនេះបែបបានធ្លាក់ ក្រឡាប់ទាំងអស់គ្នាហើយ !






0 Comments:
Post a Comment