-->
kkk
សូមស្វាគមន៍ http://www.pormeankanhchaksangkumtv.com / លោក អ៊ុង ប៊ុនឆោម ចាងហ្វាងការផ្សាយកញ្ចក់សង្គមទីស្នាក់ការភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..០៦៧៦២៣៩៣២
សូមស្វាគមន៍ ព័ត៌មាន​ កញ្ចក់សង្គម ធីវី /ចាងហ្វាងការផ្សាយ លោក អ៊ុង ប៊ុនឆោម / ទីស្នាក់ការកណ្តាល : ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..067623932
Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Sunday, March 12, 2023

ឯកឧត្ដម ឃួង ស្រេង ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចំនួន ២.៧៦៩នាក់

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ:ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ភ្នំពេញ៖ឯកឧត្ដម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជា ជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញចំនួនជិត ៣០០០នាក់ នៅវិមាន៧មករា។

ក្នុងឱកាសនោះ ឯកឧត្ដមឃួងស្រេងបានថ្លែងអរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។

ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ។ ឯកឧត្ដមបានបញ្ជាក់ថា មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្ដមបានស្នើឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១ សន្លឹករបស់គណបក្សប្រជា ជនកម្ពុជា នៅពេលបោះ ឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

ឯកឧត្ដមសូមឱ្យបងប្អូននិងក្មួយៗទាំងអស់ជួយផ្សព្វ ផ្សាយពីអំពើល្អរបស់គណ បក្សប្រជាជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិនិងអូស ទាញពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។

លោក ជា ខេមា ប្រធានគណៈកម្មាធិកា​រគណបក្ស​ប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌដូនពេញ ថ្មី នេះមានចំនួន២៧៦៩រូប ស្រីចំនួន១៣៩៣រូប មកពី១១ សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សជាផ្លូវកានៅថ្ងៃនេះ៕  

Thursday, March 9, 2023

សម្ដេចក្រឡាហោម ស ខេង៖ ការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជននឹងរួមចំណែក​ពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន

ចំនួនអ្នកទស្សនា: Views

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.)នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានមានប្រសាសន៍ថា គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួម នៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា៖ «គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង»។

សម្ដេចក្រឡាហោមបានឱ្យដឹងទៀតថា សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានា ទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។ សម្ដេចក្រឡាហោមបានបន្ថែមថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមាន ការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមបានអះអាងថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយ ដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

តាមរបាយការណ៍បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ដែលមានអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃជាសេនាធិការស្នូល នឹងបញ្ជូនសេចក្តី ព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រី ព្រមទាំងជ្រើសរើស ឃុំ សង្កាត់ចំនួន៥០០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដាក់ឱ្យអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ សេវា អត្តសញ្ញាណកម្ម ក្នុងជំហានទី១ និងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារផ្ទៀងផ្ទាត់ទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្តូរទិន្ន ន័យ CamDX៕ដោយ៖ ចាន់ សុធីវង្ស សម្រួលផ្សាយដោយ៖dara

Monday, February 6, 2023

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបសម្តែងការគួរសម ជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ) ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

រូបថត៖ ព្រឹទ្ធសភា


អភិបាលខេត្តព្រះវិហារ​ នាំយកថវិកាសប្បុរសធម៌របស់លោកគ្រូ​ អ្នកគ្រូនៅទូទាំងខេត្ត​ ​ជិត៣០០លានរៀល​ ជួយដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

ចំនួនអ្នកទស្សនា: Views


ខេត្តព្រះវិហារ: ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣

ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ​ និងជាតំណាងឱ្យមូលនិធិសប្បុរសធម៌​ ដែលទទួលបានពីការបរិច្ចាករបស់លោកគ្រូ​ អ្នកគ្រូ​ នៅទូទាំងខេត្តព្រះវិហារ​ កាលពីថ្ងៃទី០៥​ ខែមករា​ ឆ្នាំ២០២៣នេះ​ បានដឹកនាំក្រុមការងារថ្នាក់ខេត្តនាំយកថវិកាចំនួន​ ២៩១លានរៀល​ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប​ សម្រាប់ចូលរួមឧបត្ថម្ភគាំទ្រការចំណាយក្នុងសកម្មភាពពិនិត្យ​ ព្យាបាលជំងឺកុមារក​ម្ពុជា​ ដែលកំពុងត្រូវការចាំបាច់សេវារៀងរាល់ថ្ងៃ។ ពិសេសដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់កុមារជាច្រើនដែលមានជីវភាពក្រខ្សត់​ មិនអាចស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជនបានជាដើម។

ថវិកាសប្បុរសធម៌ចំនួន​ ២៩១លានរៀល​ ដែលត្រូវបាននាំយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ​ គឺជាថវិកាផ្ទាល់របស់លោកគ្រូ​ អ្នកគ្រូនៅទូទាំងខេត្តព្រះវិហារ​ ដែលបានស្ម័គ្រចិត្តរៃអង្គាសគ្នាក្នុងមួយខែ​ ៥,០០០រៀល​ រយ:ពេល០២ឆ្នាំ​ សម្រាប់កិច្ចការងារមនុស្សធម៌ទ្រទ្រង់ដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ​ អ្នកគ្រូទាំងអស់​ នូវទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា​ ដែលបានស្ម័គ្រចិត្តបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន​ចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដើម្បីរួមគ្នាបន្ដនិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា​ ក្នុងការបន្ដបេសកកម្មពិនិត្យ​ ពិគ្រោះ​ និងព្យាបាលកុមាដោយឥតគិតថ្លៃ​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ, ផ្សាយដោយ៖ dara

Sunday, February 5, 2023

សម្ដេចតេជោ ហ៊ុន សែន៖ មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ នៅលើផេកផ្លូវការព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា អនុមោទនា " បុណ្យមាឃបូជា " ។

មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

សម្ដេចតេជោបន្តថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្ត ខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង។

គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃអាទិត្យ ១៥កើត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំៗ០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីពីធី ក្នុងបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ដែលមានទីតាំងស្ថិតនៅ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេច ព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលពិធីបុណ្យនេះ ក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៨០ អង្គផងដែរ។

សូមរម្លឹកថា បុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា លើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ៕ 

Saturday, February 4, 2023

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត (SHRI JAGDEEP DHANKAR) អនុប្រធានសធិបតី នៃសាធារណរដ្ឋឥណ្ឌា

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នៅថ្ងៃសុក្រ ១៣កើតខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៣ខែកុម្ភ:ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សន:កិច្ច រដ្ឋធានីញ៉ូដេលីនៅប្រទេសឥណ្ឌា ដើម្បីចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត (SHRI JAGDEEP DHANKAR) អនុប្រធានសធិបតី នៃសាធារណរដ្ឋឥណ្ឌា៕


Friday, February 3, 2023

អភិបាលខេត្តកំពង់ស្ពឺ ប្រគល់អំណោយជូនពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឺកភ្លៀង ចំនួន១៧១គ្រួសារនៅស្រុកភ្នំស្រួច

ចំនួនអ្នកទស្សនា: Views


 (កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញផ្ដល់អំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៧១គ្រួសារ មកពីឃុំទាំង៧ នៃស្រុកភ្នំស្រួច។

សេចក្ដីរាយការណ៍របស់ លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានឲ្យដឹងថា ស្រុកភ្នំស្រួច គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥ នៃខេត្តកំពង់ស្ពឺ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីខែមករាកន្លងទៅ ដែលជំនន់នេះបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់៤ថ្ងៃជាប់គ្នា។

ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់ឃុំចំនួន៧ គឺឃុំយាយម៉ៅពេជ្រនិល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ ឃុំអូរ ឃុំត្រែងត្រយឹង ឃុំមហាសាំង និងឃុំតាំងស្យា ដែលជំនន់នេះបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១៧១គ្រួសារ។ ក្រៅពីនោះជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់សាលារៀន ចំនួន៣កន្លែង នៅឃុំតាំងសំរោង១កន្លែង និងឃុំយាយពេជ្រនិលចំនួន២កន្លែង ស្រែប្រាំង២ហិកតា ដំណាំផ្សេងៗ៣២ហិកតា និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ប្រមាណជា៣,៧៥២ម៉ែត្រ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបម្រែបម្រួលនៃអាកាសធាតុ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាប់គ្នា៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ដែលជាខែស្ថិតក្នុងរដូវប្រាំង។ ភ្លៀងក្នុងខែនេះវាពិតជាមិនដែលមានទេពីដើមមក ហើយក៏មិនដែលមានជំនន់ក្នុងខែនេះដែរ។ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលពលរដ្ឋជួបប្រទះ រដ្ឋបាលខេត្តក្រោមការឧបត្ថម្ភគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ បានផ្តល់នូវអំណោយសង្គ្រោះបឋមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា អំណោយដែលផ្តល់ជូនក្នុងពេលនេះ ពិតណាស់បានសម្រួលដល់ការហូបចុកបានមួយរយៈពេលដែរ ទម្រាំបងប្អូនអាចប្រកបកិច្ចការងារឡើងវិញបាន។ ទន្ទឹមនេះដែរ បងប្អូនត្រូវគិតគូរដល់សុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ហើយមួយវិញទៀតត្រូវនាំសមាជិកគ្រួសារដែលគ្រប់អាយុទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូសដើម្បីបង្ការជំងឺកូវីដ១៩៕