-->
kkk
សូមស្វាគមន៍ http://www.pormeankanhchaksangkumtv.com / លោក អ៊ុង ប៊ុនឆោម ចាងហ្វាងការផ្សាយកញ្ចក់សង្គមទីស្នាក់ការភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..០៦៧៦២៣៩៣២
សូមស្វាគមន៍ ព័ត៌មាន​ កញ្ចក់សង្គម ធីវី /ចាងហ្វាងការផ្សាយ លោក អ៊ុង ប៊ុនឆោម / ទីស្នាក់ការកណ្តាល : ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..067623932

Friday, October 14, 2022

ប្រលោបលោក:រឿងរាត្រីព៌ណស្វាយ(ទំព័រ២)

ចំនួនអ្នកទស្សនា: Views


ខៀវមាំកឌ័រមួយ ចេញពីផ្លូវតូចវាក់ចំពីមុខឡាន នាងក្រមុំរូបស្រស់ នោះគេចមិនទាន់ ព្រោះចង្កូតនាងមិនថ្មីកលែងមកចំតែម្ដង......

- អំ !.... អំ អ្នកនាង ! អ្នកកំលោះម្ចាស់ឡានខៀវ បត់ឡានវិលទៅធ្លាក់នៅឯម្ខាង ថ្នល់ ទៅប៉ះចង្កៀងមុខបែកត្រូវខ្ទេច ឯឡាននាងល្អវិញកំពិតកាបូមុខ អស់ ស្រីចាប់ហ្វាំងឡើងវិលកង់មុខ ឯខ្លួនឯងទៅបុកនឹងចង្កូតឡាន ចុកឆ្អល់ សំណាងល្អគ្មានគ្រោះថ្នាក់ធំ ។

អ្នកកំលោះបើកឡានចេញទៅទាំងមុខស្មើ គឺជាបុរសរូបស្អាត ហើយសង្ហាណាស់ គេស្ថិតក្នុងវ័យប្រហែល ២៦ ឆ្នាំ ស្លៀកពាក់ទំនើប ណាស់ ពាក់ផ្លាកដៃមាសបារាំង មានឆ្លាក់ឈ្មោះជាអក្សរបារាំងជុំវិញ ភ្នែកគេភ្លឺ តែទឹកមុខស្ងប់ល្អណាស់ តែការតុបតែងខ្លួនបញ្ជាក់ពីបុគ្គល ភាពនៃវណ្ណៈ អភិជនរបស់គ ។

- អ្នកនាង ! បើកឡានអីដូចមនុស្សវង្វេងស្មារតីឥចឹង ? បោល សំរុករកឡានខ្ញុំមិនខ្ចីគេច ឬមួយក៏ចង់ទៅសាកសួរសុខទុក្ខមិត្តភ័ក្តនៅ ឯឋាននរក ?

ក្រមុំឆើតជ៖សំដីរ៉ាវដូចដុំគ្រួស +

- មកពីលោកឯងហ្នឹងណា៎ បានជាគេចមិនទាន់ ! - ចុះអ្នកនាងបើកឡានភ្លឺទេឬ ម៉េចក៏មិនគេចស្តាំ ? ឡានខ្ញុំ បើកល្បឿនយឺតបំផុតហើយ នេះបើល្បឿនលឿនជាងនេះបែបបានធ្លាក់ ក្រឡាប់ទាំងអស់គ្នាហើយ !

ប្រលោបលោក:រឿងរាត្រីព៌ណស្វាយ(ទំព័រ១)

ចំនួនអ្នកទស្សនា: Views

 ១-និស្ស័យឬចៃដន្យ ?

PLឡានម៉ូតទំនើបបើកដំបូល បើកលឿនវឹងតាមដងវិថី ... ឡាន ស្អាតម្ចាស់ស្រីក៏ល្អផូរផង់ដូចច័ន្ទ ដែលកំពុងពេញបូណ៌មី - មុខមូលពេញ ភ្នែកថ្លាដូចពេជ្រចរណៃ ជំរស្មីភ្នែកកូនកាត់ ពុំមែនកូនខ្មែរចំទ . ច្រមុះតូចស្រួច បបូរមាត់រលោងស្ដើងដូចពងមាន់បក បែរមកសំលៀក បំពាក់វិញទាន់សម័យខ្លាំងណាស់ ខោជើងកំប៉ុងរឹបរាងពណ៌លឿងទុំត្រូវ នឹងអាវវ៉ល់ពណ៌ខ្មៅវាល បង្ហាញជ្រលងសុដនសែនត្រចើល ពាក់ គ្រឿងអលង្ការសុទ្ធតែពេជ្រភ្លឺរន្ទាល ... ពិតជាបុប្ផាក្នុងរបងវណ្ណះសែន ថ្កើង នាងស្អាតណាស់ តែរង្វង់មុខស្អាតនេះបង្ហាញភាពឆ្មើងឆ្មបំផុត ... ស្រីកំពុងតែរេចង្កូតពេញផ្លូវ ធ្វើឱ្យអ្នកដំណើរគេចសឹងបាក់ចង្កេះ៖ “យី ! ចុះនាងស្រីនេះបើកឡានអីអាក្រក់ម្ល៉េះ ?”


ការពិតនាងកំពុងរៀនបើកឡាន ទើបជ្រើសរើសផ្លូវព្រែកក្ដាម ព្រោះវាស្ងាត់ស្រួល ខ្យល់បក់ត្រសៀកសែនភិរម្យ ឯលើផ្ទៃមេឃស្រកា នាគលំ អនេត្រាអោយត្រចង់ប្លែក ថ្ងៃធម្មតាទេសភាពដងផ្លូវគួរចេតនា ផ្កាព្រៃនានាកំពុងរីកស្រស់ញញឹមស្វាគមន៍នារីរូបស្អាតកំរបានជួប កំពុង តែភ្លឹកនឹងសម្រស់ទេសភាពព្រឹកព្រលឹម ដល់ផ្លូវបត់ ស្រាប់តែមានឡាន

២-